ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ ក្នុងខេត្តបាត់ដំបង ទទួលបាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ
នៅថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយឯកឧត្តម ជា ភួងភិរម្យ ប្រធានក្រុមការងារស្រុកភ្នំព្រឹក ឯកឧត្តម សុខ គង់ ប្រធានក្រុមការងារស្រុកកំរៀង លោកឧកញ៉ា ស៊ិន ឃីម និងអាជ្ញាធរមូលដ្ឋានទាំងពីរស្រុក បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ។
អំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ដែលបានផ្តល់ជូនរួមមាន៖ មួយគ្រួសារទទួលបាន អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ប្រេងឆា២លីត្រ កន្សែងពោះគោ១ ទឹកសុទ្ធ១កេស។
នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេ បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងប្រសាសន៍ថ្លែងអំណរគុណចំពោះការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលផ្តល់ការទុកចិត្តលើការកាពារសន្តិភាព ការការពារបូរណភាពទឹកដី។
ឯកឧត្តម ខាន់ ម៉ាណេ បានបន្ថែមជូនពីការផ្តាំផ្ញើពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមឱ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបន្តកើតមានមិនបានថមថយ ជាពិសេសទៀតសូមចូលរួមអប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀនដែលបង្កគ្រោះថ្នាក់ដល់សង្គមគ្រួសារនិងសង្គមជាតិ ៕














