សម្តេចក្រឡាហោម ស ខេង ចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅសាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃចន្ទ  ១០ កើត  ខែពិសាខ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦២  ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ បានអញ្ជើញ ចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយសាធារណរដ្ឋប្រជាមានិតចិន។ ព្រះរាជដំណើររបស់ព្រះអង្គនាខណ:នេះ គឺតបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។
 

អញ្ជើញដង្ហែព្រះរាជដំណើរព្រះអង្គនាពេលនេះក៏ឃើញមានថ្នាក់ដឹកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីអ្នកមុខ អ្នកការព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស ផងដែរ។


ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះអង្គនឹងស្តេចយាងនិវត្តន៍មកវិញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩  បន្ទាប់ពីបញ្ចប់វេទិកាអរិយធម៌អាស៊ីលើកទី១នេះ ៕

អត្ថបទដែលជាប់ទាក់ទង