ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលដំណើរត្រឡប់មកដល់មាតុភូមិវិញ របស់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦
នាល្ងាចថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញមកទទួលដំណើរត្រឡប់មកដល់មាតុភូមិវិញ របស់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្រុមការងារគ្រូបង្វឹក និងប្រតិភូ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ មានចំនួន ២ជើង ដោយជើងទី១ ធ្វើឡើងនៅប្រទេសហ្វីលីពីន និងជើងទី២ ធ្វើឡើងប្រទេសឥណ្ឌូណេស៊ី ដោយជាលទ្ធផលក្រុមកម្ពុជាដណ្តើមបានជើងឯក នៅក្នុងជើងទី១ និងចំណាត់ថ្នាក់លេខ៤ នៅក្នុងជើងទី២ ព្រមទាំងពានរង្វាន់ឯកត្តជនមួយចំនួនថែមទៀត។
ជួសមុខឱ្យមហាគ្រួសារបាល់ទះកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ មន្រ្តីរបស់សហព័ន្ធ មន្រ្តីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីរបស់គណៈកម្មាធិការជាតិអូឡាំពិក គ្រួសារកីឡាកម្ពុជា ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភ បានមកទទួលដំណើរត្រឡប់មកដល់មាតុភូមិយើងវិញ របស់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្រុមការងារគ្រូបង្វឹក និងប្រតិភូ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមថ្លែងអំណរគុណដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រកួតប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ព្រមទាំងនាំយកពានរង្វាន់ និងមេដាយជូនជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករយើង នៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងនិងក្រៅប្រទេស។ យើងរួមសាមគ្គីគ្នា សហការគ្នាខ្មែរតែមួយជាបន្តទៀត ដើម្បីសម្រេចក្តីស្រម៉ៃ នាំយកសមទ្ធិផលលើឆាកអន្តរជាតិ ជូនជាតិមាតុភូមិយើង នៅថ្ងៃអនាគតជាបន្តបន្ទាប់៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)























