សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥៤វត្ត នៃក្រុង ស្រុក ក្នុងខេត្តព្រៃវែង

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥៤វត្ត នៃក្រុង ស្រុក ក្នុងខេត្តព្រៃវែង​ ដើម្បីឧទ្ទិសមហាបុណ្យកុសលជូនវិញ្ញាណក្ខន្ធ មហាឧបាសក ស ប៊ិត, មហាឧបាសិកា ម៉ក់ សែម, មហាឧបាសក ញ៉េប អីម, មហាឧបាសិកា ញ៉ែម អ៊ុន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម, មហាឧបាសក ស ទិត្យ, មហាឧបាសិកា ផូ ភួង, មហាឧបាសក ស បាន, ឯកឧត្តម ស ថេង និងឧបាសិកា ស ស៊ន់ ព្រមទាំងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ។

ពិធីនេះ បានប្រារព្ធនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕

 

អត្ថបទដែលជាប់ទាក់ទង