ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ និងការបម្រើសេវាជូនប្រជាពលរដ្ឋតាមឃុំ-សង្កាត់!

នារសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ និងការបម្រើសេវាជូនប្រជាពលរដ្ឋតាមឃុំ-សង្កាត់ ក្នុងទិសដៅត្រៀមរៀបចំសន្និបាតបូកសរុបការងារឃុំ-សង្កាត់ ឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងការអនុវត្តនយោបាយវិមជ្ឈការនៅកម្ពុជា នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

 

អត្ថបទដែលជាប់ទាក់ទង