សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រគេនទៀនចំណាំព្រះវស្សាចំនួន៣៩វត្ត នៃក្រុង ស្រុក ក្នុងខេត្តបាត់ដំបង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន៣៩វត្ត នៃក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសមហាបុណ្យកុសលជូនវិញ្ញាណក្ខន្ធ មហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក់ សែម មហាឧបាសក ញ៉េប អឹម មហាឧបាសិកា ញ៉ែម អ៊ុន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម មហាឧបាសក ស ទិត្យ មហាឧបាសិកា ផូ ភួង ឯកឧត្តម ស ថេង និងឧបាសិកា ស ស៊ន់ ព្រមទាំងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ។
ពិធីនេះ បានប្រារព្ធនៅនិវេសនដ្ឋានរបស់សម្តេចក្រឡាហោម ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
.jpg)
.jpg)




.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)