ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ២រូប ជាសិក្ខាកាម ដែលត្រូវទៅបន្តការសិក្សានៅប្រទេសសិង្ហបុរី
នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ២រូប ជាសិក្ខាកាម ដែលត្រូវទៅបន្តការសិក្សានៅប្រទេសសិង្ហបុរី (SOBC/5C-2026) នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។












