ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សាជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី
នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា។









