ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

នារសៀលថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធាន​គណៈកម្មការ​រៀបចំការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់ SOCCER LEAGUE និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញ​ចូលរួម​ពិធី​បិទ​ការ​ប្រកួតកីឡា​បាល់​ទាត់​ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

អត្ថបទដែលជាប់ទាក់ទង