សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ១០០ ថ្ងៃ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា ផូ ភួង និងអគ្គមហាឧបាសក ស ទិត្យ

នារសៀលថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញចូលរួម​ក្នុង​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​ខួបគម្រប់ ១០០ ថ្ងៃ ឧទ្ទិសមហាកុសល​ជូន​ដួងវិញ្ញាណក្ខន្ធ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហា​ឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង និងឧទ្ទិស​មហាកុសល​ជូន​ដួងវិញ្ញាណក្ខន្ធ ធម្មមង្គលសិរីវិសាល អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស ទិត្យ នៅគេហដ្ឋាន​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង