ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបឯកឧត្តម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា

នៅរសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំច ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ដែលបានដឹកនាំមន្ត្រីមកសម្ដែងការគួរសម និងជម្រាបលាមុនពេលបញ្ចប់អាណត្តិ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនៅក្នុងអាណត្តិការងារបស់ឯកឧត្តម ជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ហើយថាវត្តមានរបស់ឯកឧត្តមនៅកម្ពុជា ក៏បានលើកកម្ពស់បន្ថែមទៀតដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងហ្វីលីពីន ដែលជាប្រទេសស្ថិតក្នុងគ្រួសារអាស៊ានតែមួយដែរ។

ឯកឧត្តមកអគ្គរដ្ឋទូតហ្វីលីពីនបានវាយតម្លៃខ្ពស់ និងឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ហើយឯកឧត្តមបានជំរាបជូសម្ដេចថាក្នុងរយៈពេលជាង៤ឆ្នាំក្នុងអាណត្តិការងារនៅកម្ពុជារបស់ឯកឧត្តម កម្ពុជា និងហ្វីលីពីនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួន១២ឯកសារហើយនេះជាសមិទ្ធផលមួយដែលឯកឧត្តមមានក្ដីសប្បាយរីករាយ។

ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបានជំរាបជូនសម្ដេចថាស្ថានទូតហ្វីលីពីន តែងតែជួបជាប្រចាំជាមួយសហគមន៍ពលរដ្ឋហ្វីលីពីននៅកម្ពុជា ដោយណែនាំឲ្យយល់ និងគោរពតាមច្បាប់កម្ពុជា ក្នុងរយៈពេលស្នាក់នៅ និងបំពេញការងារនៅកម្ពុជា។

ឯកឧត្តមក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ដែលបានរៀបចំឲ្យមានប្រព័ន្ធ Hotline ឆ្លើយតបសំណូមពរផ្សេងៗរបស់បណ្ដាស្ថានបេសកកម្មបរទេសប្រចាំនៅកម្ពុជា ដែលនេះគឺជាការងារដ៏ល្អប្រសើរក្នុងការដោះស្រាយបញ្ហា និងក្ដីកង្វល់ផ្សេងៗរបស់ស្ថានបេសកកម្មបរទេសនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានឯកភាព និងអរគុណ ចំពោះមតិល្អរបស់ឯកឧត្តមឯអគ្គរដ្ឋទូត ហើយសម្ដេចបានបង្ហាញបំណងចង់ឲ្យប្រទេសទាំងពីរពិនិត្យមើលវិស័យផ្សេងទៀត ដែលមិនទាន់មានទំនាក់ទំនងនៅឡើយ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សម្ដេចក្រឡាហោម ស ខេង ក៏បានយល់ស្រកនឹងឯកឧត្តមដែលស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតរវាងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ ជាពិសេសលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ ដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានជំរាបជូនដែរថាបច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកម្ពុជាក៏មានក្ដីរីករាយប្រសិនបើមានការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកជាមួយហ្វីលីពីន ពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមឯអគ្គរដ្ឋទូតហ្វីលីពីនបានសម្ដែងការគាំទ្រចំពោះគំនិតផ្ដូចផ្ដើមនេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង