ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយផ្តោតលើទិដ្ឋភាពរួមនិងការបង្កើតមហាវិទ្យាល័យ ទិដ្ឋភាពរួមនៃកម្មវិធីនិងវិធីសាស្ត្របណ្តុះបណ្តាលដើម្បីបន្ស៊ីនឹងក្របខណ្ឌការងារជំនាញ ការគិតគូរអំពីការអភិវឌ្ឍរចនាសម្ព័ន្ធវគ្គបណ្តុះបណ្តាលមូលដ្ឋាន និងអភិក្រមនៃការបង្កើតគម្រូនិងថ្នាលសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអនឡាញ សម្រាប់មន្ត្រីនៅតាមមូលដ្ឋានព្រំដែនឆ្ងាយៗ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី

នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយផ្តោតលើទិដ្ឋភាពរួមនិងការបង្កើតមហាវិទ្យាល័យ ទិដ្ឋភាពរួមនៃកម្មវិធីនិងវិធីសាស្ត្របណ្តុះបណ្តាលដើម្បីបន្ស៊ីនឹងក្របខណ្ឌការងារជំនាញ ការគិតគូរអំពីការអភិវឌ្ឍរចនាសម្ព័ន្ធវគ្គបណ្តុះបណ្តាលមូលដ្ឋាន និងអភិក្រមនៃការបង្កើតគម្រូនិងថ្នាលសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអនឡាញ សម្រាប់មន្ត្រីនៅតាមមូលដ្ឋានព្រំដែនឆ្ងាយៗ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ៕

អត្ថបទដែលជាប់ទាក់ទង