ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីជំនួបអត្តពលិកជម្រើសជាតិកីឡាបាល់ទះកម្ពុជា សមាគមកីឡាបាល់ទះ វិសាខា និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមប្រធានបទ “អ្នកជំរុញកីឡាបាល់ទះកម្ពុជា ឱ្យឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម” នៅសណ្ឋាគារ Fairfield by Marriott Phnom Penh
នៅថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីជំនួបអត្តពលិកជម្រើសជាតិកីឡាបាល់ទះកម្ពុជា សមាគមកីឡាបាល់ទះ វិសាខា និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមប្រធានបទ “អ្នកជំរុញកីឡាបាល់ទះកម្ពុជា ឱ្យឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម” នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ៕