ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជេីញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមកីឡាករបាល់ទះយុវជនក្រោមអាយុ ២០ឆ្នាំ របស់ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ នាពេលខាងមុខ ជាពិសេសក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី Men's Asian U20 Volleyball Championship ទល់នឹងក្រុមវៀតណាម
នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជេីញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមកីឡាករបាល់ទះយុវជនក្រោមអាយុ ២០ឆ្នាំ របស់ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ នាពេលខាងមុខ ជាពិសេសក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី Men's Asian U20 Volleyball Championship ទល់នឹងក្រុមវៀតណាម៕