ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា បន្តទស្សនកិច្ចមណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម និងស្តាប់បទបង្ហាញ ស្តីពី “កិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន” ដោយលោកបណ្ឌិត Richard Schiebl និងសហការីជំនាញ នៅទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនា និងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» ។

ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House of the Youth (ផ្ទះយុវជន) ខណៈបទបង្ហាញ ស្ដីពីកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន ក៏បានរៀបចំឡើងដោយផ្ទាល់នៅមណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម។

ក្នុងបទបង្ហាញ ស្ដីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» លោកបណ្ឌិត Richard Schiebl និងសហការីជំនាញ បានចែករំលែកជូនគណៈប្រតិភូកម្ពុជា អំពីយន្តការ ស្តីពីការចូលរួមរបស់យុវជន មានឈ្មោះថា គណៈកម្មការយុវជន ដែលជាផ្នែកមួយចំណុះក្រុមប្រឹក្សាក្រុង ដើម្បីពាំនាំសម្លេងរបស់យុវជនដាក់ជូនថ្នាក់ដឹកនាំរដ្ឋបាល និងអ្នកនយោបាយ។

ចំណែកប្រធានបទ ស្ដីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» មន្ត្រីជំនាញនៃមណ្ឌលបញ្ជាការត្រួតពិនិត្យបានជម្រាបជូនថា មណ្ឌលនេះជាទីតាំងសម្រាប់តំបន់ និងក្រុងជាច្រើនរួមគ្នាទទួលខុសត្រូវលើការជូនដំណឹងអំពីការផ្តល់សេវាក្នុងស្ថានភាពអាសន្ន ដូចជា ការបង្ការ និងពន្លត់អគ្គីភ័យសេវាជួយសង្គ្រោះ ការដឹកជញ្ជូនអ្នកជំងឺ និងដឹកនាំប្រតិបត្តិការជួរក្រោយជាដើម៕

អត្ថបទដែលជាប់ទាក់ទង