ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរបាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋខ្វះខាត និងកងកម្លាំងនគរបាលស្រុកចំនួន ៥ ឃុំ នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង សរុប១៨០គ្រួសារ/នាក់

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការចូលរួមពី ឯកឧត្ដម  ច័ន្ទ  សុផល អ្នកតំណាងរាស្រ្ត ឯកឧត្ដម  ស៊ឺម ស៊ីថា អនុប្រធានទី១ ក្រុមការងារស្រុករតនមណ្ឌល តំណាងឯកឧត្ដម ហែម វណ្ណឌី ប្រធានក្រុមការងារស្រុករតនមណ្ឌល  និងក្រុមការងារ  បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋខ្វះខាត និងកងកម្លាំងនគរបាលស្រុកចំនួន ៥ ឃុំ នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង សរុប១៨០គ្រួសារ/នាក់។

ប្រជាពលរដ្ឋដែលទទួលបានអំណោយនាឱកាសនោះ អង្ករ ១ការ៉ុង មី១កេស, ត្រីខ១យួរ,  ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ២យួរ កន្សែងពោះគោ១។

ជាមួយគ្នានោះដែរឯកឧត្ដម បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជូនប្រជាពលរដ្ឋទាំងអស់ និងប្រសាសន៍ថ្លែងអំណរគុណចំពោះការគាំទ្រការដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ កន្លងមក និងសូមឲ្យបន្តការជឿជាក់លើការដឹកនាំក្នុងអាណត្តិបន្ត ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំបន្តវេនវ័យក្មេងផ្សេងទៀត ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ។

រាជរដ្ឋាភិបាលអណត្តិថ្មីនឹងបន្តការអភិវឌ្ឍ រក្សាសុខសន្តិភាព ព្រមទាំងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ បន្តគិតគូរលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ៕

 

អត្ថបទដែលជាប់ទាក់ទង