ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីពិធីនៃពិបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានានៃវត្តសិរីមានជ័យ ហៅវត្តអង្គរជ័យ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីពិធីនៃពិបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានានៃវត្តសិរីមានជ័យ ហៅវត្តអង្គរជ័យ ស្ថិតក្នុងភូមិស្វាយ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

យោងតាមរបាយការណ៍អភិបាលខេត្តព្រៃវែង វត្តសិរីមានជ័យ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥១ ប៉ុន្តែដូចបណ្ដាទីអារាមផ្សេងទៀតដែរ ក្នុងសម័យខ្មែរក្រហម វត្តនេះត្រូវបានបំផ្លាញចោលទាំងស្រុង រហូតដល់ឆ្នាំ១៩៨០ ទើបពុទ្ធបរិស័ទរួមគ្នាកសាងវត្តនេះឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ថ្នាក់ដឹកនាំរដ្ឋ និងគណបក្សប្រជាជនកម្ពុជា។

សម្រាប់ព្រះវិហារថ្មី ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះវិញ ត្រូវបានព្រះគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទ និងសប្បុរសជន រួមគ្នាចាប់ផ្ដើមកសាងនៅឆ្នាំ២០១២ ដោយចំណាយថវិកាអស់ជាង៣០ម៉ឺនដុល្លារអាមេរិក ក្នុងនោះរួមទាំងថវិកាបានមកពីបច្ច័យនៃការដង្ហែរកឋិនទានរបស់សម្ដេចក្រឡាហោម ស ខេង និងថវិកាចូលរួមពីក្រុមការងារចុះជួយស្រុកព្រះស្ដេច។

បន្ទាប់មកនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លានេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានសម្ដែងមោទនភាពចំពោះការរួបរួមសាមគ្គីគ្នាកសាងសមិទ្ធិផលជាច្រើនក្នុងទីអារាមវត្តសិរីមានជ័យ ជាពិសេសព្រះវិហារដែលបញ្ចុះខណ្ឌសីមានៅថ្ងៃនេះ។

ចំពោះថវិកានៅខ្វះខាតសម្រាប់ការសាងសង់ព្រះវិហារនេះជាង២ម៉ឺនដុល្លារអាមេរិកនោះ សម្ដចក្រឡាហោមនាយករដ្ឋមន្ត្រីស្ដីទី និងក្រុមការងារចុះជួយស្រុកព្រះស្ដេច បានប្រកាសប្រគេនបច្ច័យ ដើម្បីទូទាត់បង្គ្រប់ការចំណាយដែលនៅខ្វះខាតនេះ ហើយការប្រកាសនេះបានទទួលការសម្ដែងក្ដីរីករាយអបអរសាទរយ៉ាងក្រៃលែងពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ពីស្ថានភាពអសន្តិសុខនៅបណ្ដាប្រទេសមួយចំនួន ដែលកើតចេញពីការបែកបាក់ជាតិ ការប្រកាន់សាសនា និងអំពើភេវរកម្មសងសឹកគ្នាទៅវិញទៅមក ដែលស្ថានភាពទាំងនោះ មិនមាននៅក្នុងប្រទេសកម្ពុជាយើងនោះទេ ប៉ុន្តែសម្ដេចសូមអំពាវនាវឲ្យពលរដ្ឋចូលរួមរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលបន្តទៀត។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ទាញចំណាប់អារម្មណ៍អង្គពិធីអំពីចេទនារបស់ក្រុមមួយចំនួនដែលចេះតែអូសទាញពលរដ្ឋឲ្យចូលរួមសកម្មភាពប្រាសចាកពីច្បាប់ និងធ្វើឲ្យប្រទេសជាតិប្រឈមនឹងបញ្ហាអសន្តិសុខ ខណៈរាជរដ្ឋាភិបាល និងប្រជាជន ប្រាថ្នាចង់បានតែសន្តិភាព ការអភិវឌ្ឍ មានការងារធ្វើ ជីវភាពធូរធា និងសុភមង្គល។

សម្ដេចបានបញ្ជាក់ថាទម្រាំប្រទេសជាតិបានមកដល់ដំណាក់កាលសន្តិភាព និងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ យើងទាំងអស់គ្នាដែលមានវ័យចំណាស់បានឆ្លងកាត់ទុក្ខវេទនាឆ្អែតឆ្អន់ហើយ ពោលគឺស្ទើតែចំណាយមនុស្សអស់មួយជំនាន់ទៅហើយទម្រាំអាចបញ្ចប់សង្គ្រាម កសាងន្តិភាព និងរៀបចំអភិវឌ្ឍន៍ប្រទេសជាតិមកដល់បច្ចុប្បន្ននេះ។

សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានអំពាវនាវឲ្យថ្នាក់ដឹកនាំខេត្ត ក្រុមការងារ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ បង្កើនការយកចិត្តទុកដាក់ដោះស្រាយសំណូមពរ និងក្ដីកង្វល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ព្រោះសកម្មភាពរួមសុខរួមទុក្ខ និងទទួលខុសត្រូវដោះស្រាយបញ្ហាពលរដ្ឋនេះហើយ គឹជាការស្នេហាជាតិ មិនដូចអ្នកស្រែកពីខាងក្រៅនោះមកទេ។

ទន្ទឹមនេះ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារស្រែចំការ និងការងារនានាដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ចៀសឲ្យផុតពីការប្រព្រឹត្តិសកម្មភាពខុសច្បាប់ ដូចជាល្បែងស៊ីសង លួចឆក់ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងគ្រៀងញៀន ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសូមគោរពច្បាប់ចរាចរណ៍។

ពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ សម្ដេចក្រឡាហោមបានក្រើនរំលឹកពលរដ្ឋតាមដានការព្យាករណ៍អាកាសធាតុ អំពីការកើនឡើងកំដៅ និងការធ្លាក់ភ្លៀង រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីមានលទ្ធភាពបង្កាគ្រោះថ្នាក់ និងផលប៉ះពាល់ ហើយជាមួយគ្នានេះ អាជ្ញាធរដែនដីត្រូវតាមដាន និងក្ដាប់ព័ត៌មានអំពីពលរដ្ឋរងគ្រោះ ហើយមានវិធានសង្គ្រោះពួកគាត់ភ្លាមៗ។

បន្ទាប់មកនៅក្នុងឱកាសប្រកបដោយមហាកុសលនេះ សម្ដចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញប្រគេនបច្ច័យកសាងវត្តសិរីមានជ័យ បច្ច័យតាមរោងទិស និងឧបត្ថម្ភថវិកាជូនអង្គពិធី និងអង្គភាពចំណុះរដ្ឋបាលស្រុកព្រះស្ដេច មុននឹងអញ្ជើញកាត់ខ្សែបូរណ៌ និងធ្វើពិធីកាត់ខណ្ឌសីមាព្រះវិហារវត្តសិរីមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង