ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់នាំចូលប្រាក់ដុល្លារដែលគ្មានប្រភពច្បាស់លាស់

កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ព្រមព្រមទាំងមន្ត្រីមានសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការឃាត់ខ្លួនជនសង្ស័យ៣រូប ពាក់ព័ន្ធនឹងការសម្អាតប្រាក់ បន្ទាប់ពីពួកគេបាននាំចូលសាច់ប្រាក់ចំនួន៣៥២០០០០ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់អំពីប្រភពហិរញ្ញវត្ថុ ពីទីក្រុងហុងកុង ចូលមកកម្ពុជា។

យោងតាមរបាយការណ៍អគ្គនាយករដ្ឋានអន្តោប្រវេន៍គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះ ជនសង្ស័យទី១មានឈ្មោះ Wang Shiping  ទី២ឈ្មោះ Wang Lichao  ទី៣ឈ្មោះ Zhang Jian។ ជនសង្ស័យទាំង៣គឺជាជនជាតិចិន នឹងធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើក។

លទ្ធផលនៃការសាកសួរ បានបង្ហាញថា ជនសង្ស័យ២នាក់ គឺឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបានយកសាច់ប្រាក់សរុបចំនួន៣៥២០០០០ដុល្លាអាមេរិកចេញពីទីក្រុងហុងកុងមកកាន់ប្រទេសកម្ពុជាមែន ដោយអះអាងថាដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់។

ដោយឡែកជនសង្ស័យម្នាក់ទៀត គឺឈ្មោះ Zhang Jian បានផ្ដល់ចម្លើយថាខ្លួនគ្រាន់តែជាអ្នកមកទទួលឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao តាមការគ្រោងទុកប៉ុណ្ណោះ។

ផ្អែកតាមលទ្ធផលសាកសួរ និងការត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង៣រូបខាងលើ អគ្គនាយកដ្ឋាន បានសន្និដ្ឋានថា ជនសង្ស័យឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបាននាំសាច់ប្រាក់ជាង៣លាន៥សែនដុល្លារនោះ ចូលមកប្រទេសកម្ពុជា ដោយគ្មានប្រភពហិរញ្ញវត្ថុច្បាស់លាស់ ដែលសង្ស័យជាការសម្អាតប្រាក់ប្រាកដមែន។ ចំណែក ឈ្មោះ Zhang Jian ក៏សង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះដែរ។

បន្ទាប់ពីការឃាត់ខ្លួនសួរចម្លើយ និងត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង៣រូបរួចមក សមត្ថកិច្ចបានរៀបចំបែបបទបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង