ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១២០គ្រួសារ រស់នៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ដម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការដឹកជញ្ជូន ក្រុមការងារចុះជួយស្រុករុក្ខគីរី បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១២០គ្រួសារ រស់នៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលទទួលអំណោយនាឱសនោះ ក្នុងគ្រួសារទទួលបាន អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ១កេស និងកន្សែងពោះគោ១។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចក្រឡាហោម ស ខេង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋចំពោះការគាំទ្រការដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ កន្លងមក និងសូមឲ្យបន្តការជឿជាក់លើការដឹកនាំក្នុងអាណត្តិបន្ត ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំបន្តវេនវ័យក្មេងផ្សេងទៀត ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង