សម្ដេចក្រឡាហោម ស ខេង អញ្ជើញលេងកីឡាវាយកូនហ្គោល នៅទីលានវាយកូនគោល ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
នាសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញលេងកីឡាវាយកូនហ្គោល នៅទីលានវាយកូនគោល ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ការប្រកួតកីឡាដើម្បីសុខភាពនោះមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោកឧកញ៉ា សប្បុរសជន និងក្រុមការងារជាច្រើនរូបផងដែរ ៕