ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិភាក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម នៅទីស្តីក្រសួងមហាផ្ទៃ
នារសៀលថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិភាក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម នៅទីស្តីក្រសួងមហាផ្ទៃ ៕