សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្រោចស្រព ស្ថិតនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងរួចមក សម្ដេចក្រឡាហោម ស ខេង បានដឹកនាំក្រុមការងារពាក់ព័ន្ធអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្រោចស្រព ស្ថិតនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សម្តេច ក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធធ្វើយ៉ាងណាខិតខំស្វែងរកដំណោះស្រាយ រកទឹកជួយសង្គ្រោះដំណាំស្រូវដែលកំពុងរងគ្រោះឱ្យអស់លទ្ធភាព។
តាមរបាយការណ៍របស់ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកមោងឫស្សី បានឱ្យដឹងថា ឃុំចំនួន ៩ នៃស្រុកមោងឫស្សី ត្រូវបានខ្វះខាតទឹកស្រោយស្រព ដំណដំណាំស្រូវប្រហែលជាង ៨ពាន់ហិកតា៕