ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា យ៉ាង ស៊ីសុត្ថា ត្រូវជាបងថ្លៃរបស់ឯកឧត្តម នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ
នារសៀលថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា យ៉ាង ស៊ីសុត្ថា ត្រូវជាបងថ្លៃរបស់ឯកឧត្តម នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នៅវត្តអង្គចំប៉ាមានឫទ្ធិអង្គសំរិទ្ធមានជ័យ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា យ៉ាង ស៊ីសុត្ថា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕