ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី១០ ឆ្នាំ២០២៣ នៅវេទិកាអុំទូក ដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

នារសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១  ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី១០ ឆ្នាំ២០២៣ នៅវេទិកាអុំទូក ដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា មានសមាគម ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួម ចំនួន ១៨ ក្រសួង រាជធានី-ខេត្ត សរុបសមាសភាព ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់មានចំនួន ៣៧៧នាក់ (ក្នុងនោះមានកីឡាការិនី ៦៩នាក់) ការប្រកួតប្រព្រឹត្តទៅចំនួន ៣ថ្ងៃ អនុវត្តតាមរូបមន្តជម្រុះ ដែលមានវិញ្ញាសាសរុបទាំងអស់ចំនួន ៨ វិញ្ញាសា ។

លទ្ធផលការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣រួមមាន៖
១-ទូកផ្កាចារ ផ្នែកនារី ចំងាយ ២៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ២ ខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ៣ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៤ រាជធានីភ្នំពេញ។ 
២-ទូកផ្កាចារ ផ្នែកនារីចំងាយ ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ២ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៣ ខេត្តបាត់ដំបង, ចំណាត់ថ្នាក់លេខ៤ រាជធានីភ្នំពេញ។ 
៣-ទូកផ្កាចារ ផ្នែកបុរសចំងាយ ២៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ២ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ៣ ខេត្តកំពង់ចាម, ចំណាត់ថ្នាក់លេខ៤ ខេត្តព្រៃវែង។ 
៤-ទូកផ្កាចារ ផ្នែកបុរសចំងាយ ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២ ខេត្តឧត្តរមានជ័យ, ចំណាត់ថ្នាក់លេខ៣ ខេត្តបាត់ដំបង, ចំណាត់ថ្នាក់លេខ៤ ខេត្តរតនគីរី។ 
៥-ទូកនាគ ផ្នែកនារីចំងាយ ១៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ២ ខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ៣ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ៤ រាជធានីភ្នំពេញ។
៦-ទូកនាគ ផ្នែកបុរសចម្ងាយ ២៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ២ ខេត្តឧត្តរមានជ័យ, ចំណាត់ថ្នាក់លេខ៣ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៤ ខេត្តកោះកុង។
៧-ទូកនាគ ផ្នែកបុរសចម្ងាយ ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ៣ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៤ ខេត្តកំពង់ឆ្នាំង។
៨-ទូកនាគ ផ្នែកបុរសចម្ងាយ ៨០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២ ខេត្តរតនគិរី, ចំណាត់ថ្នាក់លេខ៣ ខេត្តបន្ទាយមានជ័យ, ចំណាត់ថ្នាក់លេខ៤ ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង