ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមអបអរសាទរការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ប្រារព្ធនៅទីលានវាយកូនហ្គោល វឌ្ឍនៈហ្គោលរីសត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមអបអរសាទរការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ប្រារព្ធនៅទីលានវាយកូនហ្គោល វឌ្ឍនៈហ្គោលរីសត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍ក្នុងពិធីបើកការប្រកួតនោះ ក្នុងឱកាសដ៏វិសេសវិសាល និងចូលរួមអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯកសន្តិភាព ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ក្នុងនាមគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាវាយកូនគោលពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី៧ ដែលមានកីឡាករចូលរួមសរុបចំនួន ៩៦នាក់។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍បន្តថាក្រោមបរិយាកាសរីករាយ និងអធិកអធមក្រៃលែងស័ក្តិសមនឹងខ្លឹមសារដ៏មានអត្ថន័យ កីឡារស់ ក្នុងសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រនេះ កើតចេញពី សន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ តេជោសែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយមិនមានការបង្ហូរឈាម រហូតទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងធ្វើឱ្យ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ។ សម្តេច ជាគំរូនៃការលះបង់ដ៏ថ្លៃថ្លាបំផុត ដើម្បីធានាភាពបន្តវេន នៃការដឹកនាំរបស់គណបក្សប្រកបដោយសុវត្ថិភាព និងភាពជឿជាក់។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍បន្ថែមថា សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នាឱកាសដ៏មានអត្ថន័យនេះ។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែង អំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចក្រឡាហោម សម្តេចពិជ័យសេនា ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឧត្ដមសេនីយ៍ អ្នកឧកញ៉ា លោកឧកញ៉ា ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមការក្នុងការប្រកួត បានញ៉ាំងឱ្យការប្រកួតនឹងប្រព្រឹត្តទៅ ក្រោមបរិយាកាសរីករាយ ស្និទស្នាល និងដក់ជាប់នូវអនុស្សាវរីយ៍ល្អៗសម្រាប់ទៅថ្ងៃមុខ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំចំណាយ ពេលវេលា កម្លាំងកាយចិត្ត ដើម្បីរៀបចំនូវព្រឹត្តិការណ៍ប្រកួតបានយ៉ាងល្អ និងជាពិសេស សូមថ្លែងអំណរ គុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ អ្នកឧកញ៉ា លោកឧកញ៉ា ដែលបានជួយឧបត្ថម្ភជាថវិកា សម្ភារៈនានា ដល់ការប្រកួតផងដែរ។

ការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២៣នេះ មានរយៈពេល ២៥ឆ្នាំហើយ។

ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជន។ ការប្រកួតនេះធ្វើឡើងពេញមួយព្រឹក ហើយក៏មាន ពិធីប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភី រួមជាមួយការពិសារអាហាសាមគ្គីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង