ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សេចក្ដីថ្លៃងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ អជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ

ខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ អជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ នៅក្នុងរយ:ពេល៣ថ្ងៃនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ គ.ស២០១៩ កន្លងទៅនេះ​។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បាន​ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្រៃលែង​ ។ ការសម្រេច​បាននូវជោគជ័យបែបនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីប្រជាពលរដ្ឋគ្រប់រូប ក្នុងស្មារតីយល់ដឹងខ្ពស់ ដែលបានបង្ហាញពីភាព សុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំង​មូល ជាពិសេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ការបាន​ការ​ប្រេីប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលនាំឲ្យគ្រោះថ្នាក់និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។

សូមថ្លែងអំណរគុណ ដល់សាលារាជធានី ខេត្ត ទីប្រជុំជន វត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគេហដ្ឋានដែលបាន​រៀបចំតុបតែងលំអ ដោយមានបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងគ្រឿងសក្ការបូជា ទទួលទេវតាឆ្នាំថ្មី ព្រមទាំងបានតុបតែង​ លំអដោយភ្លើងអគ្គិសនី និងបានចាត់តាំងឲ្យមានការដុតគោម ប្រទីបជ្វាលា ព្រោងព្រាតនាពេលយប់ ។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់​កង​កម្លាំងប្រដាប់អាវុធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​និង​ ប្រជាពលរដ្ឋទាំងអស់ដែលបានទប់ស្កាត់​ និងប្រាសចាកស្ទេីរតែទាំងស្រុងនូវរាល់សកម្មភាពទាំងឡាយដែលបង្កឲ្យខូចខាត អន្តរាយទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់កិត្តិយស របស់ខ្លួនផ្ទាល់​ ដូចជាអំពើ​ហិង្សា ការភ្នាល់ និងល្បែងស៊ីសងគ្រប់ប្រភេទ ។ ម្យ៉ាងទៀតបានចាត់តាំងឲ្យមានការសម្តែងសិល្បៈនៅតាមទីសាធារណៈ និងបំផុសឲ្យប្រជាជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរបានយ៉ាងផុសផុល ដូចជាចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ការរាំកម្សាន្តនៅតាមរមនីយដ្ឋានប្រវត្តិសាស្ត្រនានា វត្តអារាម ទីប្រជុំជនទៅតាមទម្លាប់នៃតំបន់នីមួយៗ ដែលមានការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ៥លាននាក់ដែលការណ៍នេះបានបង្ហាញ​ពីវប្បធម៌និងការអប់រំដល់យុវជនជំនាន់ក្រោយឲ្យបានដឹង និងយល់ច្បាស់ ហើយបន្តថែរក្សាឲ្យបានគង់វង្ស ។ 
ជាថ្មីម្តងទៀតខ្ញុំសូមជូនពរចំពោះកងកម្លាំង​ប្រដាប់អាវុធ និង​ មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់សូមទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចបម្រេីជាតិ​ និង​ សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានការ​រស់នៅដោយសុខក្សេមក្សាន្ត​ ក្នុងសង្គមអភិវឌ្ឃន៍តរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង