សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយ បានប្រារព្ធពិធីបុណ្យសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូនអ្នកមានគុណ និងបុព្វការីជនទាំងឡាយ នៅគេហដ្ឋានរបស់សម្ដេច
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយ បានប្រារព្ធពិធីបុណ្យសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូនអ្នកមានគុណ និងបុព្វការីជនទាំងឡាយ នៅគេហដ្ឋានរបស់សម្ដេច រាជធានីភ្នំពេញ។
ជាការចាប់ផ្ដើមនៃកិច្ចប្រកបដោយកុសល និងសិរីសួស្ដីនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន បានធ្វើពិធីបូជាទានធូបផ្កាភ្ញី និងគ្រឿងសក្ការៈទាំងឡាយ ថ្វាយព្រះពុទ្ធជាម្ចាស់ ហើយបន្ទាប់មក លោកអាចារ្យអធិបតី បានបួសួងវត្ថុសក្ដិសិទ្ធក្នុងលោកសូមជួយនាំដំណឹងនៃការប្រារព្ធកិច្ចសាសនាប្រកបដោយមង្គលនេះជូនបុព្វការីជនទាំងឡាយ។
ស្ថិតក្នុងងបរិយាសកាសដ៏ជ្រះថ្លានេះ សម្ដេចក្រឡាហោម ស ខេង និងកលោកជំទាវ ញ៉ែម សាខន បានប្រគេនចង្ហាន់ និងទេយ្យទានចំពោះព្រះសង្ឃ ហើយបន្ទាប់មកម្ដេចព្រះសង្ឃរាជ និងព្រះគ្រប់ព្រះអង្គបានសូត្រព្រះធម៌ផ្សាយកុសលជូនបុព្វាការីជន ពិសេសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន។
នៅក្នុងឱកាសប្រដោយមង្គលនេះដែរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញទស្សនាការសម្ដែងរបាំងជូនពរ និងរបាំត្រុដិ ដើម្បីចំរើនសិរីសួស្ដីជ័យមង្គលក្នុងឱកាសចូលឆ្នាំថ្មីប្រពីណីជាតិ និងបានឧត្ថម្ភថវិការ និងសម្ភារៈមួយចំនួនជូនក្រុមសីល្បករ សីល្បការនី៕