ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃចន្ទ  ១៣កើត  ខែមិគសិរ  ឆ្នាំថោះ  បញ្ចស័ក  ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ  បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

អគារថ្មីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសាងសង់នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ  ស្ថិតនៅភូមិរកា  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង