ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទស្សនទានស្តីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្តីការក្រសួងមហាផ្ទៃ
នារសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទស្សនទានស្តីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្តីការក្រសួងមហាផ្ទៃ ៕