ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បាននាំយកទឹកបរិសុទ្ធ ចំនួន ១០០០កេស និងសារុង ចំនួន ១០០០សារុង ប្រគល់ជូនគណៈគ្រប់គ្រងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ព្រមទាំងប្រគល់ជូននូវសារុង និងថវិកាមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ៕