ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ “ពិធីបុណ្យសមុទ្រ លើកទី១០”
នារសៀលថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ “ពិធីបុណ្យសមុទ្រ លើកទី១០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកែប។