ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមជាអធិបតីការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តព្រៃវែង និងក្រុមកីឡាករផ្ការីកគ្រប់រដូវ
នារសៀលថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តព្រៃវែង និងក្រុមកីឡាករផ្ការីកគ្រប់រដូវ របស់នាយពាក់មី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅពហុកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង៕