ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានីតិកម្ម នាទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានីតិកម្ម នាទីស្តីការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការប្រធានខុទ្ទការល័យ ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន និងមន្ត្រីពាក់ព័ន្ធ នៃក្រុមប្រឹក្សានីតិកម្ម ដើម្បីស្តាប់ និងពិភាក្សាការងារ លើរបាយការណ៍សង្ខេបស្តីពីស្ថានភាព និងសមិទ្ធផលការងារសំខាន់ៗរបស់ក្រុមប្រឹក្សានីតិកម្ម ៕