ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ផ្តោតលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ- សង្កាត់មានសុវត្ថិភាព
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ផ្តោតលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ- សង្កាត់មានសុវត្ថិភាព នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការរង ប្រធាននាយកដ្ឋាន ស្នងការ ស្នងការរងរាជធានី.ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ៕