ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធជនជាជនពិការ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែចែត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញត្រួតពិនិត្យដំណើរការសាងសង់មណ្ឌលកីឡាហែលទឹក និងបណ្ណាល័យ ក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។

(បណ្ដែតឃ្លីបត្រួសៗអំពីសកម្មភាពត្រួតពិនិត្យ)....

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញផ្ដល់បទសំភាសន៍ជូនក្រុមអ្នកយកព័ត៌មាន ដោយសម្ដេចបានមានប្រសាសន៍រំលឹកឡើងវិញ អំពីលលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីចុងសប្ដាហ៍មុន ដែលក៏បានពិភាក្សា និងអនុម័តរបៀវារៈមួយពាក់ព័ន្ធនឹងវិស័យអប់រំ គឺគោលនយោបាយជាតិស្ដីពីសុខភាពអប់រំ។

សម្ដេចបានមានប្រសាសន៍ថា នៅក្នុងគោលនយោបាយនេះ ក៏បានកំណត់អំពីបញ្ហាសន្តិសុខ និងសុវត្ថិភាពតាមសាលារៀន ដែលជាផ្នែកមួយនៃសុខភាពអប់រំ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងអប់រំគាំទ្រ និងទទួលយក ដើម្បីរកវិធីចាត់ចែងឲ្យសាលារៀនមានសុវត្ថិភាព ដូចជាការរៀបចំឲ្យសិស្សប្ដូរវេណគ្នាយាមសាលារៀនជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថាគណៈរដ្ឋមន្រ្តី តាមរយៈសំណើររបស់សម្ដេចជូនសម្ដេចតេជោ ក៏បានអនុម័តកំណត់រៀបចំបន្ទប់ពិសេសមួយនៅតាមសាលារៀន ដើម្បីរៀបចំកម្មវិធីចាក់បញ្ចាំងវីដេអូអប់រំស្ដីពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សានុសិស្ស។

សម្ដេចបានបន្តរំលឹកថាក្នុងជំនួបរង់ចាំព្រះរាជដំណ
រយាងមកដល់របស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៧មេសា សម្ដេចក៏បានសុំយោបល់សម្ដេចតេជោ ដើម្បីកំណត់ក្នុងគោលនយោបាយសុខភាពអប់រំ មិនអនុញ្ញាតឲ្យដាក់ក្លឹបកំសាន្ត និងទីបូជាសពនៅក្បែរសាលារៀន។

គោលការណ៍នេះត្រូវបានសម្ដេចពន្យល់ថា ករណីមណ្ឌលកំសាន្តរ៉ក បានក្លាយជាគំរូមិនល្អមួយនៃការអនុញ្ញាតឲ្យបង្កើតនៅក្បែកសាកលវិទ្យាល័យ និងករណីផ្សេងទៀត ដែលកត្តានេះបានជះឥទ្ធិលដល់សិស្ស ឬនិស្សិតដែលកំពុងរៀននៅក្បែរនោះ ខណៈទីបូជាសពវិញអាចធ្វើឲ្យសិស្សមានអារម្មណ៍ភ័យខ្លាច។

ពាក់ព័ន្ធនឹងដំណើរការសាងសង់មណ្ឌលកីឡាហែលទឹក និងបណ្ណាល័យដែលសម្ដេចបានអញ្ជើញត្រួតពិនិត្យនាថ្ងៃនេះវិញ សម្ដេចបានរំលឹកឡើងវិញពីការប្រឹងប្រែងអភិវឌ្ឍន៍វិស័យអប់រំ និងកីឡានិយាយជារួម និងដោយឡែក គឺសមិទ្ធិផលដែលគ្រប់គ្នាបាន និងកំពុងឃើញជាបន្តបន្ទាប់នៅក្នុងសាកលវិទ្យាល័យបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថារាជរដ្ឋាភិបាល បាននិងកំពុងបង្កើតឲ្យមានទីលានកីឡានៅតាមសាលារៀន ហើយសម្រាប់សាកលវិទ្យាល័យបាត់ដំបងនេះវិញ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី និងក៏ជាប្រធានសហព័ន្ធកីឡាហែលទឹក បានសម្រេចបង្កើតមណ្ឌលកីឡាហែលទឹកស្តង់ដាអន្តរជាតិនៅទីនេះ។

ឆ្លៀតក្នុងឱកាសផ្ដល់ព័ត៌មានជូនក្រុមអ្នកកាសែតនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានៅថ្ងៃទី៩មេសាស្អែក សម្ដេចនឹងដឹកនាំកិច្ចប្រជុំបូកសរុបគ្រោះថ្នាក់ចរាចរណ៍ប្រចាំត្រីមាសឆ្នាំ២០១៩ ដើម្បីរិះរកយន្តការបន្ថែមទៀត ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងអ្នករបួសឲ្យបានច្រើន។

ក្នុងឱកាសចូលឆ្នាំថ្មី សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវជាថ្មីទៀត សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវគោរពច្បាប់ មានការប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យគ្នា ពិសេសមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងឡើយ ហ.យសម្ដេចគូសបញ្ជាក់ ថានគរបាលចរាចរណ៍ និងសមកិច្ច លះបង់ច្រើនណាស់ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីនេះ៕

 

អត្ថបទដែលជាប់ទាក់ទង