ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ចន្ទ សុផល បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តមព្រួញ រិទ្ធថា និងមានការចូលរួមពី ឯឧ ឧត្តមសេនីយឯក ឯក សំអូន និងក្រុមការងារស្រុក ឃុំ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ។

ប្រជាពលរដ្ឋចំនួន១៥០គ្រួសារដែលទទួលបានអំណោយនាឱកាសនោះ អញ្ជើញមកពីឃុំចំនួន៧ នៃស្រុកសំឡូត ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១ការ៉ុង មី១កេស ត្រីខ២យួរ ទឹកស៊ីអុីវ និងទឹកត្រី១យួរ និងទឹកបរិសុទ្ធ២កេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ នៃស្រុកសំឡូត ដែលបានគាំទ្រការដឹកនាំរាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព។

បន្ថែមលើនេះ សម្តេចក្រឡាហោម អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានផ្តាំផ្ញើនូវពាក្យពេចន៍អំពាវនាវប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ដើម្បីបង្កើនជីវភាពគ្រួសារ និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពឈ្លាសវ័យ ស្វាហាប់ មានទាំងគុណធម៌ និងសីលធម៌៕

អត្ថបទដែលជាប់ទាក់ទង