សម្តេចក្រឡាហោម ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីអបអរសាទរខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញ
នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីអបអរសាទរខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ៕