សារលិខិតសម្ដេចព្រះពោធិវ័ង្ស កិត្តបណ្ឌិត អំ លឹមហេង ជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ទូលព្រះបង្គំខ្ញុំសូមក្រាបថ្វាយបង្គំថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចព្រះពោធិវ័ង្ស កិត្តបណ្ឌិត អំ លឹមហេង សម្ដេចព្រះមហាសង្ឃនាយករងទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ និងជូនពរទូលព្រះបង្គំខ្ញុំដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ។
ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះទូលព្រះបង្គំខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំ សព្ទសាធុការពរថ្វាយ សម្ដេចព្រះពោធិវ័ង្ស កិត្តបណ្ឌិត សូមព្រះអង្គ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕