ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តបាត់ដំបង

នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសកម្មជន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារសារខាគណបក្សទូទាំងខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្ស និងក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ថ្នាក់ ក្រុមការងារយុវជន ក្រុមការងារស្រ្តី និងគណៈចលនាមហាជនរបស់ណបក្ស ព្រមទាំងសកម្មជនគណបក្សគ្រប់មជ្ឈដ្ឋានដែលបានខិតខំសហការគ្នាប្របដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ ស្របតាមមាគ៌ារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ក៏មានការធ្វើរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងលទ្ធផល នៃការបោះឆ្នោតពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងផងដែរ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់ឱកាសជូនតំណាងគណបក្ស និងក្រុមការងារគណបក្សប្រជាជនក្នុងខេត្តបាត់ដំបង ឡើងបង្ហាញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។

បន្ទាប់មក សម្ដេចក្រឡាហោម ក៏បានបន្តដឹកនាំកិច្ចប្រជុំដោយមានប្រសាសន៍ អំពីការវាយតម្លៃលើដំណើរការបោះឆ្នោត, បទពិសោធន៍ នៃភាពជោគជ័យក្នុងការបោះឆ្នោតនៅខេត្តបាត់ដំបង, បញ្ហាប្រឈម, សំឡេងឆ្នោតគាំទ្រគណបក្សដទៃ និងទិសដៅការងារដែលត្រូវអនុវត្ត។ សម្ដេចក៏បានសង្កត់ធ្ងន់អំពីការផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលភាគច្រើនជាថ្នាក់ដឹកនាំបន្តវេន ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៕

អត្ថបទដែលជាប់ទាក់ទង