សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោលមិត្តភាព ជាមួយឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោលមិត្តភាព ជាមួយឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ ហ្គោលរីស៊ត។
ក្នុងកិច្ចសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនហ្គោលមិត្តភាពនេះ សម្ដេច និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី តែងអញ្ជើញចូលរួមវាយកូនហ្គោលមិត្តភាពជាមួយឯកអគ្គរដ្ឋទូតចិន និងជាមួយបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តផ្សេងទៀត ប្រកបដោយភាតរភាព ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕