សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា សែម សុគន្ធ ត្រូវជាម្តាយក្មេក ឯកឧត្តម សន្តិបណ្ឌិត សុខ ផល
នាព្រឹកថ្ងៃពុធ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា សែម សុគន្ធ ត្រូវជាម្តាយក្មេក ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឧបាសិកា សែម សុគន្ធ បានទទួលមរណភាពកាលពីវេលាម៉ោង៧:៣៤នាទីព្រឹក ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ២៥ ផ្លូវលេខ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕