ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះកីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបន្តរួមចំណែកលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះកីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបន្តរួមចំណែកលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈលទ្ធផលគួរជាទីមោទកក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) នៅប្រទេសកាណាដា។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍តជូនសម្ដេចក្រឡាហោម ពីប្រទេសកាណាដាមកថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ អត្តពលិកក្រសួងមហាផ្ទៃកម្ពុជា ទទួលបានមេដាយសរុបចំនួន៤៣គ្រឿងហើយ ក្នុងនោះមេដាយមាសមានចំនួន១៧គ្រឿង មេដាយប្រាក់មានចំនួន២០គ្រឿង និងមេដាយសំរឹទ្ធមានចំនួន៦គ្រឿង។

សូមបញ្ជាក់ថា ប្រតិភូកីឡាក្រសួងមហាផ្ទៃចំនួន៤៨នាក់ ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ បានធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោក ចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីចូលរួមបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ ក្នុងចំណោមប្រទេសជាង៧០ដែលតែងតែបញ្ជូនប្រតិភូកីឡាករ កីឡាការិនីមកចូលរួម ខណៈកម្ពុជាបានចូលរួម២លើករួចមកហើយ។

កីឡាករ កីឡាការិនីកម្ពុជា ដែលបាននិងកំពុងចូលរួមក្នុងព្រឹត្តិការន៍នេះ ប្រកួតលើ១៣ប្រភេទកីឡា រួមមានកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាច់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting។

នាឱកាសសំណេះសំណាលមុនប្រតិភូកីឡាចេញដំណើរទៅប្រទេសកាណាដា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដាដែលជាបេសកកម្មដ៏មានសារៈសំខាន់ ទាំងសម្រាប់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល និងសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង