ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ សោ ហ៊ឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ សោ ហ៊ឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មណ្ឌលខេត្តបាត់ដំបង មានអាសនៈសភាចំនួន៨អាសនៈ ក្នុងចំណោមអាសនៈសភាសរុបទូទាំងប្រទេសចំនួន១២៥។ សម្ដេចក្រឡាហោម ស ខេង បានឈរឈ្មោះអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ខេត្តបាត់ដំបងមានគណបក្សចូលរួមប្រកួតប្រជែងចំនួន១៣គណបក្ស ក្នុងចំណោមគណបក្សសរុបចំនួន១៨។ ខេត្តបាត់ដំបងមានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មានចំនួន ៦៦១.៩៧០ នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៤៧.៨១២ នាក់៕

អត្ថបទដែលជាប់ទាក់ទង