ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) ដែលបានចាត់បញ្ជូនគណប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយឯកឧត្តម Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតរបស់លោកជំទាវអគ្គលេខាធិការអន្តរជាតិហ្វ្រង់កូហ្វូនី។

សម្ដេចក៏បានជម្រាបជូនអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដោយនៅកម្ពុជាមានការបោះឆ្នោតជាសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣នេះ គឺជាការបោះឆ្នោតជាតិលើកទី៧ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកចុងក្រោយបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថានៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន២ទៀតដែរគឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ប្រសិនបើមិនមានអ្វីប្រែប្រួល។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូដែរថាជារួម នៅកម្ពុជាក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែមានភាពល្អប្រសើរ ហើយការចូលរួមរបស់ប្រជាពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសការលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានាផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។

ឯកឧត្តម Desire NYARUHIRIRA បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វីនី។ ឯកឧត្តមក៏បានរម្លឹកភាពជាស្ថាបនិករបស់កម្ពុជាក្នុងការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្លែងពីការទទួលស្គាល់ពីតួនាទីសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តមបន្ថែមថា នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំងរៀបចំការបោះឆ្នោត អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តែងតែបានចាត់បញ្ជូនគណៈប្រតិភូចូលរូមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះគឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមប្រធានគណប្រតិភូក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីបទពិសោធន៍ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេចក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងមហាផ្ទៃក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើឱ្យដំណើរការបោះឆ្នោតនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង