សម្តេចក្រឡាហោម ស ខេង ដឹកនាំកសាងសមិទ្ធផល និងការរួមចំណែកអភិវឌ្ឍសង្គមជាតិលើវិស័យជាច្រើនក្នុងភូមិសាស្ត្រខេត្តចំនួន៧
ចាប់ពីឆ្នាំ១៩៨៩ មកដល់ឆ្នាំ២០២០ សម្តេចក្រឡាហោម ដឹកនាំកសាងសមិទ្ធផលលើវិស័យជាច្រើនក្នុងភូមិសាស្ត្រខេត្តចំនួន៧ គឺខេត្តបាត់ដំបង ព្រៃវែង ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិន។ សមិទ្ធផលទាំងនេះជាការចូលរួមចំណែករបស់ សម្តេចក្រឡាហោម និងលោកជំទាវដោយផ្ទាល់រួមជាមួយឥស្សរជន និងសប្បុរជនជាច្រើនរូបទៀតដែលរួមគ្នាគាំទ្រតាមរយៈ សម្តេចក្រឡាហោម។
ពិនិត្យលើការរួមចំណែករបស់សម្តេច គិតតាមខេត្ត យើងសង្កេតឃើញថាសម្តេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើន នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តព្រៃវែង។ នោះដោយសារសម្តេចត្រូវរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តទាំង២។
ការងារសាសនា សម្តេចបានរួមចំណែកកសាងវត្ត ព្រះវិហារ ឧបដ្ឋានសាលាបាលី សាលាឆាន់ និងកុដិបានចំនួន ២០៩កន្លែង នៅតាមបណ្ដាខេត្តជាច្រើនជាពិសេសខេត្តបាត់ដំបង និងខេត្តព្រៃវែង។ បើគិតជាថវិកាចំណាយការរួមចំណែកក្នុងវិស័យសាលនាគឺខ្ពស់ជាងគេក្នុងចំណោមវិស័យនានា។
លើវិស័យអប់រំ គិតចាប់ពីឆ្នាំ១៩៨៩ ដល់ដំណាច់ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានខិតខំកៀវគរសប្បុរសជននានាដើម្បីកសាងអគារសិក្សាបានចំនួន ១៨៩ទីតាំង ស្មើរនិង ២ ៦១៦ បន្ទប់ នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ ដើម្បឱ្យកូនចៅប្រជាពលរដ្ឋសិក្សារៀនសូត្រ។ ការរួមចំណែករបស់សម្តេចក្នុងវិស័យអប់រំនិងសិក្សាធិការ ជាការចូលរួមកសាងខ្ពស់លំដាប់ទី២បន្ទាប់ពីវិស័យសាសលា។
គិតចាប់ពីឆ្នាំ១៩៨៩ ដល់ដំណាច់ឆ្នាំ២០២០ សម្តេចក្រឡាហោម បានខិតខំកៀរគរសប្បុរសជននានាដើម្បីកសាងផ្លូវបេតុនិងផ្លូវកៅស៊ូបានប្រវែង ៤៣ ១៨៨ម៉ែត្រ សាងសង់និងជួលជុលផ្លូវក្រួសក្រហមរួមទាំងផ្លូវដីបានប្រវែង ៧៨ ៤២៦ម៉ែត្រ និងសង់ស្ពាននិងដាក់លូបានប្រវែង ៤៨៩ម៉ែត្រ។