ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ

នាព្រឹកអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។

រហូតមកដល់ពេលនេះ ការអគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានជាង៨០ភាគរយហើយ។ សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះបានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន ក្រុមវិស្វករ និងក្រុមជាងទាំងអស់បន្តការខិតខំប្រឹងប្រែងសាងសង់អគារនេះឱ្យបានល្អ និងបន្តរក្សាឱ្យបាននូវសុវត្ថិភាព។

សូមបញ្ជាក់ថាអគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក អគារនេះ ជាស្នាដៃកូនខ្មែរ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ៕

អត្ថបទដែលជាប់ទាក់ទង