ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

លោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមយុវជនស្រុកថ្មគោល ចំនួន ១ ០០០នាក់

ព្រឹកថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមយុវជនស្រុកថ្មគោល ចំនួន ១ ០០០នាក់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ភូ ពុយ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកក្រុមការងារស្រុក ក្រុមក្រឡាហោមមនុស្សធម៌ ក្រុមអ្នកម្តាយមនុស្សធម៌ និងមន្រ្តីរាជការជុំវិញសាលាស្រុកថ្មគោល ជាច្រើនរូបទៀត។

ឯកឧត្តម ស សុខា បានជម្រាបជូនអង្គពិធី អំពីការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង និងបានជម្រាបជូនអង្គពិធីអំពីការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសជោគជ័យនៃព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ។

នាឱកាសនោះដែរ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងឯកឧត្តម ស សុខា និងលោកជំទាវ បានផ្ដល់ជូនក្រុមការងារយុវជនស្រុកថ្មគោល ទាំង ១ ០០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់កីឡាចំនួនមួយកំប្លេ និងថវិកាចំនួន ៥០ ០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង