ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីសម្ដេចបានបញ្ចប់ការដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា

នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីសម្ដេចបានបញ្ចប់ការដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា។

យោងតាមការឱ្យដឹងពីក្រុមហ៊ុនទទួលសាងសង់ រហូតមកដល់ពេលនេះ ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានចំនួន៨៥ភាគរយហើយ។ ដំណើរការសាងសង់អគាររដ្ឋបាលក្រសួងដែលមានទំហំធំជាងគេនៅកម្ពុជាមួយនេះ នឹងបញ្ចប់ការដ្ឋានសាងសង់នាអំឡុងចុងខែមិថុនា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថាអគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់។ ការសាងសង់អគារនេះ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ៕

អត្ថបទដែលជាប់ទាក់ទង