ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដឹកនាំ ក្រុមអ្នកម្ដាយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៦០០ គ្រួសារ ក្នុងស្រុកចំនួន ៣ នៃខេត្តបាត់ដំបង

នាថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដឹកនាំ ក្រុមអ្នកម្ដាយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៦០០ គ្រួសារ ក្នុងស្រុកចំនួន ៣ នៃខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងកិច្ចមនុស្សធម៌នាឱកាសនោះ រួមមាន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឈាង វុន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តមប្រធានក្រុមប្រឹក្សានិងឯកឧត្តមអភិបាលខេត្តបាត់ដំបង ព្រមទាំងសមាជិកក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌ជាច្រើនរូបទៀត។

ពិធីសួរសុខទុក្ខ និងផ្ដល់អំណោយជូនពលរដ្ឋ បានព្រឹត្តទៅនៅទីតាំងចំនួន ៣ កន្លែងផ្សេងៗគ្នា រួមមានក្នុងស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង។ អំណោយដែលបានផ្ដល់ជូននោះ រួមមានអង្ករចំនួន ១ ការ៉ុង មីចំនួន ១ កេស ត្រីខចំនួន ២ យួរ ទឹកស៊ីអ៊ីវនិងទឹកត្រី ព្រមទាំងទឹកបរិសុទ្ធចំនួន ២ កេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើការនឹករលឹក និងសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលគាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជិត៥ឆ្នាំនៃនីតិកាលទី៦ ព្រមទាំងបានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង