ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន ៣ ១៨០នាក់ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង

នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន ៣ ១៨០នាក់ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងព្រះស្ដេច ដែលខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេច បានសមិទ្ធផលនានាជាច្រើន និងបានបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតីតយុទ្ធជន និងនិវត្តជនទាំងអស់ក្នុងស្រុក ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការ នានាដោយមានការគាំទ្រ និងការចូលរួមពី មន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពល ក្នុងនោះរួមទាំងក្នុងស្រុកព្រះស្ដេចផងដែរ ដែលធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ ព្រមទាំងទប់ស្កាត់បាននូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តម ស សុខា ក៏បានថ្លែងគូសបញ្ជាក់អំពីសមទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងនីតិកាលទី៦ នេះដូចជាការសង្គ្រោះប្រជាជនពីជំងឺកូវីដ-១៩ ការដឹកនាំកិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ ដោយជោគជ័យ ការបន្តដាក់ចេញគោលនយោបាយគាំពារសង្គម ទប់ទល់ និងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្រ្ត និងគម្រោងអភិវឌ្ឍន៍ធំៗ ដូចជាផ្លូវល្បឿនលឿនជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូននិវត្តជន យោធិន មន្ត្រីរាជការស៊ីវិល និងកងកម្លាំងមួយចំនួនក្នុងស្រុកព្រះស្ដេច ដែលមានស្នាដៃរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងស្នាដៃបំពេញភារកិច្ចរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានផ្ដល់អំណោយថវិការបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់អង្គពិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង